សមាជិក

សមាគមមានសមាចសមាជិកជា៖

  • សមាជិកក្រុមប្រឹក្សាភិបាល (បច្ចុប្បន្ន ចំនួន៦/៧ រូប)

ជាសមាជិកដែលជ្រើសរើសដោយសមាជិកសមាគម តាមរយៈការបោះឆ្នោតណាមួយ ស្របតាមលក្ខន្តិកៈរបស់សមគម។ សមាជិកប្រភេទនេះមានសុពលភាពតែក្នុងពេលដែលសមាជិក្រុមក្រុមប្រឹក្សាភិបាលណាម្នាក់កាន់តំណែងជាប្រធាន អនុប្រធាន និងសមាជិកផ្សេងទៀតរបស់ក្រុមប្រឹក្សាភិបាលរបស់សមាគមក្នុងពេលបច្ចុប្បន្ន។

  • សមាជិកសកម្ម

ផ្តល់ជូនដល់សមាជិកសាមញ្ញ ដោយក្រុមប្រឹក្សាភិបាលរបស់សមាគម។ សមាជិកសកម្មជាមុខងារមួយក្រៅពីសមាជិកក្រុមប្រឹក្សាភិបាល ដែលផ្តល់ជូនតែសម្រាប់សមាជិកសាមញ្ញដែលជួយកិច្ចការរបស់សមាគម។ ក្នុងករណីបានឈប់ ឬបញ្ចប់ជាសមាជិកក្រុមប្រឹក្សាភិបាល ដើម្បីក្លាយជាសមាជិកផ្សេងទៀត បុគ្គលណាម្នាក់ត្រូវបំពេញលក្ខខណ្ឌជាសាមជិកសមាគមស្របតាមលក្ខន្តិកៈរបស់សមាគម។

  • សមាជិកសាមញ្ញ
    • សមាជិកប្រចាំឆ្នាំ៖ ជាសមាជិកសាមញ្ញដែលចុះឈ្មោះជាសមាជិកសម្រាប់ឆ្នាំប្រតិបត្តិការណាមួយ ឬជារៀងរាល់ឆ្នាំ។ ​សមាជិកសាមញ្ញក្នុងឆ្នាំណាមួយក៏អាចបាត់បង់សុពលភាពជាសាមជិកផងដែរ តាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលសមាគម។
    • សមាជិកមួយជិវិត៖ ជាសមាជិកសាមញ្ញដែលចុះឈ្មោះតែម្តងមានសុពលភាពពេញមួយជីវិត។ សមាជិមួយជិវិតក៏អាចបាត់សុពលភាពផងដែរ តាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលសមាគម។

សមាជិកបម្រុង ឬគាំទ្រ៖

  • សមាជិកបម្រុង៖ ជានិស្សិតព្យាបាលដោយចលនាដែលមិនទាន់បានបញ្ជប់ការសិក្សាយ៉ាងហោចណាស់ត្រឹមកម្រិតសញ្ញាបត្របរិញ្ញាបត្ររងព្យាបាលដោយចលនា ដោយជោគជ័យនៅឡើយ។
  • សមាជិកគាំទ្រ៖ ប្រជាបលរដ្ឋកម្ពុជា និងប្រជាជននៅទូទាំងប្រទេសទាំងអស់អាចជាសាមជិកគាំទ្ររបស់សមាគមអ្នកព្យាបាលដោយចលនាកម្ពុជា។

សំគាល់៖ ជាសាមជិកប្រភេទណាមួយរបស់សមាគមបាន នីតិបុគ្គល ឬរូបវន្តបុគ្គលមាននីតិសម្បទាដែលអនុញ្ញាតដោយច្បាប់ និងបទដ្ឋានគតិយុទ្ធទាំងឡាយរបស់កម្ពុជា និងស្របតាមលក្ខន្តិកៈដែលមានសុពលភាពរបស់សមាគម។