Valentine’s Day នេះ តោះផ្តល់ក្ដីស្រលាញ់ដែលចេញពីបេះដូង និងសុខភាពដ៏កក់ក្តៅជូន “លោកតាស៊ីក្លូ”!
ខណៈដែលផ្កាកូឡាប និងកាដូកំពុងត្រូវបានរៀបចំសម្រាប់មនុស្សជាទីស្រលាញ់… នៅជ្រុងមួយនៃទីក្រុង លោកតាដែលជាអ្នកធាក់ស៊ីក្លូដែល កំពុងប្រឹងប្រែងធាក់ទាំងវ័យចាស់ជរា ជាមួយការឈឺចុករោយតាមសន្លាក់និងសាច់ដុំ។
ក្នុងឱកាសថ្ងៃទី ១៤ កុម្ភៈ ខាងមុខនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមពេទ្យព្យាបាលដោយចលនាកម្ពុជាយើងខ្ញុំ នឹងនាំយកនូវ “ក្ដីស្រលាញ់ និង សុខភាព” ទៅជូនពួកគាត់វិញម្តង!
 សកម្មភាពមនុស្សធម៌របស់សមាគមមានដូចខាងក្រោម៖
សេវាគ្រូពេទ្យ៖ ពិនិត្យ និងព្យាបាលដោយចលនា (Physiotherapy) ជូនលោកតា ៣០ នាក់ដោយឥតគិតថ្លៃ។
កាដូសុខភាព៖ ចែកជូនលោកតា នូវ ទឹកសុទ្ធ ទឹកផ្លែឈើយិនស៊ិនកូរ៉េ, ថ្នាំរឹតបន្ថយការឈឺចាប់ ប្រេងកូលា បំពង់ហឺត។
អាហារសាមគ្គី៖ អាហារសម្រន់ និងនំបញ្ចុក។
ទឹកចិត្តសប្បុរស៖ ជូននូវកញ្ចប់ថវិកាឧបត្ថម្ភបន្តិចបន្តួច ដើម្បីជួយសម្រាលជីវភាពប្រចាំថ្ងៃរបស់លោកតា និងអាវយឺត ផងដែរ។
កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី១៤ កុម្ភៈ ២០២៦ | ៨:០០ – ១១:០០ ព្រឹក
ទីតាំង៖ សួនយុថ្កា (ទល់មុខវត្តចាស់ ជ្រោយចង្វារ)
តោះ ចូលរួមសប្បុរសធម៌ និងក្តីស្រលាញ់ ជូនលោកតាស៊ីក្លូជាមួយយើងខ្ញុំទាំងអស់គ្នា!

By admin