នៅព្រឹកថ្ងៃទី២៩ និងទី៣០ ខែសីហាឆ្នាំ២០២៣ សមាគមព្យាបាលដោយចលនា សហការជាមួយសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃសកលវិទ្យាល័យវេជ្ជសាស្ត្រសុខាភិបាល បានចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការសិក្សាវិជ្ជាជីវៈសុខាភិបាល ជំនាញព្យាបាលដោយចលនា ដល់សិស្សានុសិស្សនៅវិទ្យាល័យចំនួន៤ គឺ៖ វិទ្យាល័យកំពង់លាវ និង វិទ្យាល័យព្រះអង្គឌួង ខេត្តព្រៃវែង, វិទ្យាល័យប្រសូតិ និង វិទ្យាល័យជីភូ ខេត្តស្វាយរៀង ដែលអ្នកចូលរួមសរុបទាំងអស់មានចំនួន ៣៨០នាក់។

កម្មវិធីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការសិក្សាវិជ្ជាជីវៈសុខាភិបាល ជំនាញព្យាបាលដោយចលនានេះ ទទួលបានការឧបត្ថម្ភគាំទ្រទាំងស្រុងពីគណ:កម្មកាកាកកាបាទក្រហមអន្តរជាតិប្រចាំនៅប្រទេសកម្ពុជា។​​​​​ ជាទីបញ្ចប់សូមជូនពរដល់ប្អូនៗ ដែលត្រៀបប្រលងបញ្ចប់មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) អោយប្រលងជាប់គ្រប់ៗគ្នា៕

សូមអរគុណ!

By admin

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *