តើពួកយើងជានរណា?
សមាគមព្យាបាលដោយចលនា ជាសមាគមតែមួយគត់តំណាងវិជ្ជាជីវៈសុខាភិបាលព្យាបាលដោយចលនានៅកម្ពុជា។ សមាគមត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយលោកគ្រូ អ្នកគ្រូជាពេទ្យព្យាបាលដោយចលនានៅកម្ពុជា ក្នុងឆ្នាំ ១៩៩៤ និងទទួលស្តាល់ដោយក្រសួងមហាផ្ទៃនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៩៧។ សូមបញ្ជាក់ថាវិជ្ជាជីវៈសុខាភិបាលព្យាបាលដោយចលនាត្រូវបានទទួលស្គាលជាផ្លូវការដោយក្រសួងសុខាភិបាលក្នុងឆ្នាំ១៩៩៧ តាមរយៈលិខិតជូនដំណឹងលេខ 884 សជណ៕