គម្រោង / សកម្មភាព

  1. កិច្ចសហការជាមួយ អង្គការគណៈកម្មការកាកបាទក្រហមអន្តរជាតិ (អាយ ស៊ី អ ស៊ី)​ ដើម្បី៖
  • គាំទ្រដល់សកម្មភាពតាមដានត្រួតពិនិត្យការអនុវត្តបទដ្ឋានជាតិសម្រាប់អ្នកប្រកបវិជ្ជាជិវៈសុខាភិបាលព្យាបាលដោយចលនា
  • អនុវត្តការដំណើរការសេវាព្យាបាលដោយចលនា ដើម្បី៖
    • ផ្សព្វផ្សាយពិសេវាព្យាបាលដោយចលនា ទៅដល់ប្រជាពលរដ្ឋកម្ពូជា អោយបានយល់បន្ថែមទៀតពិសេវានេះ
    • រួមចំណែកជាមួយរដ្ឋាភិបាលក្នុងការផ្តល់សេវាស្តារដល់ប្រជាពលរដ្ឋកម្ពុជា
    • ពង្រឹងនិរន្តភាពរបស់សមាគមអ្នកព្យាបាលដោយចលនាកម្ពុជា
    • ផ្តល់កន្លែងកម្មសិក្សាដល់និស្សិតព្យាបាលដោយចលនាមកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
    • ជាកន្លែងផ្តល់សេវាគំរូក្នុងការអនុវត្តបទដ្ឋានជាតិអ្នកប្រកបវិជ្ជាជីវៈព្យាបាលដោយចលនា
  • ការផ្សពវផ្សាយបង្កើនការយល់ដឹង និងចុះឈ្មោះសិក្សាកម្រិតជំនាញព្យាបាលដោយចលនា នៅសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
  • គាំទ្រដល់ការបង្កើតណៈព្យាបាលដោយចលនាកម្ពុជា ដើម្បីមើលការខុសត្រូវលើអ្នកប្រកបវិជ្ជាជិវៈសុខាភិបាលព្យាបាលដោយចលនា

2. ផ្តល់ការបណ្តុះបណ្តាលបន្តដល់គ្រូពេទ្យប្យាបាលដោយចលនា ដែលបានបញ្ចប់ការសិកសិកសិក្សា និងកំពុងផ្តល់សេវានៅកម្ពុជា

  • សហការជាមួយសមាគមព្យាបាលដោយចលនាជប៉ុន (Japanese Physical Therapy Association (JPTA)) ផ្តល់វគ្គបណ្តុះបណ្តាលដល់គ្រូពេទ្យព្យាបាលដោយចលនានៅកម្ពុជា ពិសេសគ្រូបណ្តុះបណ្តាលនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងគ្រូដឹកនាំកម្មសិក្សានៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន មណ្ឌលស្តារលទ្ធភាពកាយសម្បទា និងតាមអង្គការក្រៅរដ្ឋាភិបាល។
  • សហការជាមួយសមាគមព្យាបាលដោយចលនាសិង្ហបូរី (Singapore Physiotherapy Association(SPA)) ដើម្បីធ្វើការបណ្តុះបណ្តាលគ្រូពេទ្យព្យាបាលដោយចលនាបន្ថែម តាមប្រព័ន្ធអនឡាញ។
  • សហការជាមួយដៃគូជាតិ និងអន្តរជាតិផ្តល់ការបណ្តុះបណ្តាលលើប្រធានបទថ្មីៗ និងសំខាន់ដែលជាតម្រុវការបណ្តុះបណ្តាលកំណត់ដោយសម្រង់មតិរបស់សមាជិកសមាគម។

3. ធ្វើជាដៃគូរជាមួយអង្គការវិទ្យាស្ថានត្រីកោណអន្តរជាតិ ដើម្បី៖

  • ផ្តល់អ្នកជំនាញព្យាបាដោយចលនា ក្នុងការបណ្តុះបណ្តាលចំណេះដឹងនិងជំនាញស្តារជាមូលដ្ឋានដល់មន្ត្រីមណ្ឌលសុខភាពជាដៃគូ និងមន្រ្តីប្រតិបត្តិរបស់គម្រោងអភិវឌ្ឍកុមារតូចនៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ
  • សការក្នុងការរៀចំ និងអនុវត្តការសិក្សាស្រាវជ្រាវស្តីពី “ឆ្ពោះទៅកាន់សក្តានុពលពេញលេញរបស់ពួកគេ៖ ការថែទាំកុមារតូចមានពិការភាពនៅកម្ពុជា”។

4. ចូលរួមជាមួយគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ និងកីឡាប៉ារ៉ាអាស៊ីអាគ្នេយ៍ ក្នុងការស្វែងរកអ្នកស្ម័គ្ឬចិត្តជាពេទ្យព្យាបាលដោយចលនាដើម្បីជួយព្យាបាលកីឡាករ និងប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍កីឡាទាំងពីរ។

5. រៀបចំសន្និបាតជាតិព្យាបាលដោយចលនាលើកទី ២២ ក្រោមប្រធានបទ “ការព្យាបាលដោយចលនា និងការស្តាលទ្ធភាពកាយសម្បទា ឆ្នាំ ២០៣០”។

6. ផ្សេងៗ៖

  • ការចូលរួមកិច្ចប្រជុំទូទៅនៃសមាគមព្យាបាលដោយចលនាពិភពលោក តំណាងអោយកម្ពុជា (ក្រោមជំនួយរបស់សមាគមព្យាបាលដោយចលនាជប៉ុន តាមរយៈសមាគមព្យាបាលដោយចលនាពិភពលោកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច)
  • ការចូលរួមសន្និបាតព្យាបាលដោយចលនាពិភពលោក តំណាងកម្ពុជា (ក្រោមជំនួយពីអង្គការគណៈកម្មការកាកបាទក្រហមអន្តរជាតិ)
  • កៀរគសមាជិកចូលរួមអបអសាទរទីវាព្យាបាលដោចលនាពិភាពលោក ៨ កញ្ញា ២០២៣
  • ចូលរួមជាមួយភាគីពាក់ព័ន្ធក្នុងការរៀបចំកិច្ចពិភាក្សា និងសិក្ខាសាលាស្តីពីការសេវាស្តារទៅកាន់ក្រសួងសុខាភិបាល តាមទំនោរ និងអនុសាស្ត្ររបស់អង្គការសុខភាពពិភពលោក (ផែនការសកម្មភាពស្តារ ឆ្នាំ២០៣០) ដែលបានគាំទ្រដោយស្ថានទូតអូស្ត្រាលី តាមរយៈគម្រោង ACCESS វគ្គ១។