កម្មវិធីរត់ដើម្បីសុខភាព និងជួបជាមួយគ្រូពេទ្យព្យាបាលដោយចលនា

🏃‍♂️👟 ត្រៀមខ្លួនហើយឬនៅសម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងនាថ្ងៃអាទិត្យនេះ?

ដើម្បីគាំទ្រដល់សុខភាព និងសុវត្ថិភាពរបស់កីឡាករ កីឡាការិនីទាំងអស់ សមាគមពេទ្យព្យាបាលដោយចលនាកម្ពុជា នឹងមានវត្តមានក្នុងកម្មវិធីរត់នាថ្ងៃ អាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ ដែលមានទីតាំងនៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល (Chip Mong 271 Mega Mall)។

ពុកម៉ែ បងប្អូន និងកីឡាករទាំងអស់ដែលជួបប្រទះបញ្ហាដូចជា៖
✅ មានរបួសអំឡុងពេលរត់
✅ មានការឈឺចាប់សាច់ដុំ ឬសន្លាក់
✅ ចង់បានការណែនាំអំពីរបៀបសម្រួលសាច់ដុំក្រោយបញ្ឈប់ការរត់
លោកអ្នកអាចអញ្ជើញមកកាន់ស្តង់របស់យើងដើម្បីទទួលការ ពិនិត្យនិងពិគ្រោះយោបល់ដោយឥតគិតថ្លៃ ពីសំណាក់ក្រុមគ្រូពេទ្យជំនាញឯកទេសព្យាបាលដោយចលនា។

📍 ជួបគ្នានៅទីតាំងព្រឹត្តិការណ៍! ពួកយើងរង់ចាំជួយសម្រួលរាល់ការឈឺចាប់របស់លោកអ្នក ដើម្បីឱ្យការរត់ប្រកបដោយភាពរីករាយ និងសុវត្ថិភាព។

By admin